កម្មវិធីសិក្សាពេលវិស្សមកាល

សួស្តី! លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ឱ្យបានជ្រាបថា នាពេលវិស្សមកាល សាលារៀន អន្តរទ្វីប អាមេរិកាំង យើងខ្ញុំនឹងមានរៀបចំកម្មវិធីបំប៉នបន្ថែមសម្រាប់ប្អូនៗសិស្សានុសិស្សពីថ្នាក់មត្តេយ្យសិក្សា ដល់ទីថ្នាក់១២។ ក្នុងគោលបំណងដូចខាងក្រោម៖

  • ជាជំនួយស្មារតីដល់ប្អូនៗក្នុងការបំពេញនូវចំណេះដឹងបន្ថែម
  • ជួយប្អូនៗសិស្សានុសិស្សដែលខ្វះមូលដ្ឋានគ្រឹះពីថ្នាក់ក្រោម
  • ជួយដល់ប្អូនៗជាសិស្សដែលទើបនឹងចូលឆ្នាំសិក្សាថ្មី ដើម្បីបន្សាំជាមួយបរិយាកាសថ្នាក់រៀន
  • ឱ្យប្អូនៗស្គាល់ពីគន្លឹះក្នុងការរៀនមុខវិជ្ជា វិទ្យាសាស្រ្ត និងសង្គមវិទ្យាឱ្យកាន់តែច្បាស់
  • ឱ្យប្អូនៗមានភាពស្និទ្ធស្នាលរវាងសិស្សនិងគ្រូ
  • ឱ្យសិស្សបានស្គាល់បទបញ្ជាផ្ទៃក្នុងសំខាន់ៗមួយចំនួនរបស់សាលា
  • ឱ្យប្អូនៗមានឱកាសក្នុងការបង្ហាញពីភាពក្លាហានរបស់ខ្លួនក្នុងថ្នាក់រៀន
  • ឱ្យប្អូនៗបានស្វែងយល់ពីការរៀនរបៀបស្រាវជ្រាវ និងជាលក្ខណៈក្រុម
  • ឱ្យប្អូនៗបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀនរវាងគ្នានិងគ្នា
  • ជួយឱ្យប្អូនៗបានអនុវត្តផ្ទាល់ជាមួយមេរៀន
  • ឱ្យប្អូនៗបានទទួលនូវចំណេះដឹងថ្មីៗល្អៗពីសំណាក់លោកគ្រូ អ្នកគ្រូដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ក្នុងការបង្រៀនជាច្រើនឆ្នាំកន្លងមក។ ល។