អគារសិក្សា

អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ

អគារសាលរៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ រំលេចទៅដោយពណ៌ស មានទំហំធំខ្ពស់ស្កឹមស្កៃបង្អួតត្រដែត ស្ថិតនៅតាមបណ្តោយ​​ផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ខាងមុខ និងខាងក្រោយអមទៅដោយទន្លេសាប និងទន្លេមេគង្គ ដែលពោពេញទៅដោយខ្យស់អាកាសធម្មជាតិបរិសុទ្ធ។ អគារនេះមានកម្ពស់៨ជាន់ ​មាន​ទំហំ​អគារ​សរុប​ចំនួន៧៥២១.៦២ម៉ែត្រការ៉េ និងទំហំផ្ទៃដីមានចំនួន២៦១២.៨១ម៉ែត្រការ៉េ  ត្រូវបានបញ្ចប់​ការសាងសង់រួច​​រាល់​នៅ​ថ្ងៃទី​​០៥ ខែកក្កដា ឆ្នាំ២០២១ ប្រកប​ដោយ​ស្តង់​ដា​បែបសម័យ​ទំនើប​​ គុណភាព       សុវត្ថិភាព ផាសុកភាព និងមានជណ្តើរយន្ត២ ជណ្តើរជើង១ និងជណ្តើរអាសន្ន១។

អគារសាលរៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ នៅក្នុងបន្ទប់សិក្សានីមួយៗមានទំហំធំទូលាយ រៀបចំបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ កង្ហារ និងបរិក្ខារសិក្សាទំនើបសម្បូរបែប ដើម្បីបំពេញ​តាមតម្រូវ​ការក្នុង​ការសិក្សារបស់សិស្សានុសិស្សតាមបរិបទនៃបច្ចេកវិទ្យាថ្មី។ នៅតាមជាន់​នីមួយៗ មានដាក់ថូផ្កាលម្អ ព្រមទាំងគំនូរ និង​មាន​រៀបចំសាឡុង និងតុសម្រាប់​សិស្សានុសិស្សសម្រាកអង្គុយលេង ឬអានសៀវភៅទៀតផង។ អគារសាលរៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី0៥ ខែកក្កដា ឆ្នាំ២០២១​។ អគារ​នេះ ត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ថ្នាក់ចំណេះទូទៅភាសាខ្មែរ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ដែលបានដំណើរការ​ចូល​ប្រើប្រាស់​តាំង​ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មកម្ល៉េះ​​។ បច្ចុប្បន្នអគារនេះ ត្រូវបានដាក់ឱ្យសិស្សានុសិស្សសិក្សាចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់​ថ្នាក់ទី១២ ចែកចេញជា២វេនសិក្សា។