thumbnail

ហេតុអ្វីត្រូវការអប់រំ?

ហេតុអ្វីត្រូវការអប់រំ?

ជា​ការពិត​ នៅក្នុង​ប្រទេស​មួយ​ ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​នោះ​ គឺ​អាស្រ័យ​ទៅលើ​គុណភាព​នៃ​ការអប់រំ​ ព្រោះ​វិស័យ​មួយ​នេះ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ហើយ​ជា​វិស័យ​សេនាធិការ​ក្នុង​ការ​បណ្តុះបណ្តាល​ និង​ការ​បញ្ចេញ​ធនធានមនុស្ស​ដើម្បី​បម្រើ​ប្រទេស​អោយ​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ​។

ម្យ៉ាងវិញទៀត​ នៅពេល​ដែល​ប្រទេស​មានគុណ​ភាព​នៃ​ការអប់រំ​ល្អ​ ប្រទេស​នោះ​នឹង​ពោរពេញ​ទៅ​ដោយ​ធនធានមនុស្ស​ដែល​ធ្វើការ​ប្រកប​ដោយសក្តានុពល​ ប្រកបដោយ​គុណធម៌​ សីលធម៌​ និង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ ដូច​ពាក្យស្លោក​មួយ​បាន​បញ្ជាក់​ថា​ គុណភាព​នៃ​ការអប់រំ​ ជា​គុណភាព​នៃ​ការ​អភិ​ឌ្ឍ​ជាតិ​ និង​គ្រួសារ​។

ជាមួយគ្នា​នេះ​ដែរ​ ការសិក្សា​អប់រំ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​បំផុត​សម្រាប់​ធ្វើ​ឱ្យ​ប្រទេស​នី​មួយ​ៗ ក៏ដូចជា​ពិភពលោក​ទាំងមូល​មាន​ភាព​សុខដុមរមនា​ និង​មាន​សន្តិភាព​បរិបូរណ៍​ និង​ជា​ការ​បង្ហាញ​គំរូ​ដ៏​ល្អ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ក្នុង​ការ​បណ្តុះ​ និង​ឱ្យ​តម្លៃ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​លើ​សារៈសំខាន់​ដែល​មិន​អាច​ខ្វះ​បាន​នៃ​វិស័យ​សិក្សាអប់រំ​។