thumbnail

ពន្លកថ្មី

យុវ​សិស្ស សៅ សុជាតា

សិស្ស​​ថ្នាក់​ទី១១ ​”​ក”

បច្ចុប្បន្ន វិស័យអប់រំក្នុងស្រុកកំពុងតែដុះដាលបន្ដិចម្ដងៗ សាលារៀននីមួយៗបានបណ្ដុះធនធានជាច្រើន ដែល ពោរពេញ ទៅ ដោយ ថាមពល និង បញ្ញា ស្មារតី ក្លាវ ក្លា ជាពិសេស ពួកគាត់ ជា កម្លាំង ស្នូល ក្នុង ការចូលរួម គ្រប់ សកម្មភាព នានា ក្នុង សង្គម ក៏ដូចជា ការ អភិវឌ្ឍ ជាតិ ផង ដែរ ។ យុវសិស្ស សៅ សុជាតា ជា សិស្ស ម្នាក់ រៀន នៅ សាលារៀនអន្តរទ្វីបអាមេរិកាំង អស់រយៈពេល៨ឆ្នាំ ដោយបច្ចុប្បន្នកំពុងសិក្សានៅថ្នាក់ ទី១១”ក” នា ឆ្នាំ សិក្សា២០២២ -២០២៣ ។ យុវសិស្សរូប នេះ កើត ក្នុង គ្រួសារ អ្នកមាន ជីវភាព ធម្មតា នៅក្នុង រាជធានី ភ្នំពេញ ។ ឪពុកម្ដាយ របស់ សុជាតា បានចំណាយធនធានផ្ទាល់ខ្លួនអស់ជាច្រើនសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនគាត់ ។

សុជាតា ក៏ដូចជា សិស្ស ដទៃទៀតដែរ​ តែអ្វីដែលខុសប្លែកពីគេនោះ គឺគាត់ ចូលចិត្តសាកល្បងអ្វីដែលថ្មីៗ និង ចំណាយ ពេលវេលាផ្ទាល់ខ្លួនក្រៅពីការសិក្សានៅសាលារៀនទៅ ជួយការងារក្នុងសាលា និងក្នុងសង្គមជាច្រើន ។ ការងារ ក្នុងសាលាទាំងនោះមាន ចូលរួមសម្របសម្រួលកម្មវិធីផ្សេងៗ ដូចជា: កម្មវិធីរំលឹកគុណគ្រូ ការដឹកនាំថតវីដេអូអប់រំ ការចូលរួមប្រកួតកម្មវិធីវប្បធម៌-អរិយធម៌ និងចូលរួមការងារសប្បុរសធម៌ផ្សេង ៗជាច្រើនទៀត។ ចំណែកឯកម្មវិធីក្រៅ សាលា វិញមាន ដូចជា ការចូលរួមរៃអង្គាសជួយទៅកាន់មណ្ឌលកុមារកំព្រាមែកឈើ និងសាលាបឋមសិក្សាខ្សាច់ចាក់ …។ យើង ក្រឡេក ទៅ មើល លទ្ធផលសិក្សាវិញ គឺ គាត់តែងតែទទួលបានលទ្ធផលល្អតាំងពីដើមមក គ្មាន ការធ្លាក់ចុះឡើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ សុជាតាក៏បានទទួលនាមជាអនុប្រធានក្រុមប្រឹក្សាសិស្សប្រចាំសាខាជ្រោយចង្វារ ដែលជាក្រុមយុវជនស្ម័គ្រចិត្តតំណាងឱ្យសិស្សានុសិស្សនៃសាលារៀនក្នុងឆ្នាំសិក្សា២០២១ដល់២០២២ផងដែរ។ សូម បញ្ជាក់ ផង ដែរ ថា ការងារ ខាងលើ នេះ គឺគាត់ ចាប់ ប្រឡូកតាំងពីថ្នាក់ ទី៩ មក ម៉្លេះ ។ ខាងក្រោម នេះ ជា វិធី សាស្រ្ត ក៏ដូចជា ការចែក រំលែកនូវបទពិសោធន៍ ដែលធ្វើឱ្យ គាត់អាចរក្សាតុល្យភាពរវាងការសិក្សា និងការងារក្នុងសង្គមឱ្យបានល្អ ។
ចំពោះ យុវ សិស្ស សុជាតា គាត់ បាន និយាយ ថា ” ការដែលចង់ទទួលបានលទ្ធផលល្អក្នុងការសិក្សា មិនមែនកើតឡើងងាយស្រួលឡើយ គឺវាទាមទារឱ្យយើងខំប្រឹងតាំងពីថ្នាក់តូចៗ ដើម្បីពង្រឹងគ្រឹះពីដើមមក ព្រោះពេលឡើងពីមួយកម្រិតទៅមួយកម្រិត មេរៀនតែងតែមានទំនាក់ទំនងនឹងគ្នា ដូចនេះប្រសិនបើយើងគ្មានគ្រឹះទេនោះ យើងប្រាកដជាស្ដាប់គ្រូពន្យល់មិនងាយយល់ទេ។ ចំពោះអ្នកដែលមិនទាន់មានគ្រឹះ ត្រូវខំប្រឹងបណ្ដុះគ្រឹះដោយស្វ័យសិក្សាឬរៀនកួរបន្ថែមរហូតដល់គិតថាខ្លួន
អាចចាប់បានពេលលោកគ្រូអ្នកគ្រូពន្យល់ក្នុងថ្នាក់រៀន ។ បន្ថែមពីនេះទៀតក៏ ព្យាយាមស្វែងយល់ពីគោលបំណងមេរៀននីមួយៗឱ្យបានច្បាស់ បណ្ដុះទម្លាប់នៃការកត់ត្រាចំណុចសំខាន់នៃមេរៀន និង ហ៊ានលើកដៃសួរឬឆ្លើយពេលយើងចេះ និងមិនចេះផងដែរ។ ព្រោះបើយើងមិនសួរទេ យើងនឹងមិនងាយដឹងពីចម្លើយពិតឡើយ។ មួយវិញទៀត ចំពោះការសិក្សានៅផ្ទះវិញ យើងតែងតែត្រូវចេះរំលឹកមេរៀនជារៀងរាល់ថ្ងៃ និងធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឱ្យជាប្រចាំ ព្រោះវាជាចំណុចសំខាន់នៃមេរៀនដែលយើងអាចរំលឹកឡើងវិញ និងជាពិន្ទុជំនួយរបស់យើងផងដែរ។
លើស ពីនេះ ទៅទៀត អ្វី ដែល ជា ចំណុចខ្លាំង របស់ គាត់ គឺ តែងតែ បើកទូលាយសម្រាប់ការជួយពន្យល់ទៅកាន់មិត្តរួមថ្នាក់របស់គាត់ដែលការសិក្សានៅមានកម្រិត និងជារឿយៗ ពេលគាត់មានពេលគាត់តែង យក មេរៀន ឬលំហាត់ ដែល ខ្លួន អាច ធ្វើ បាន ឬយល់ ទៅ ពន្យល់ មិត្តភក្តិ ដើម្បី ចែករំលែក ក៏ដូចជា បន្ថែម និង ពង្រឹង សមត្ថភាព ខ្លួន គាត់ ផ្ទាល់ តែម្តង។
ជាក់ស្ដែង យើងត្រូវមាន ផែនការ យ៉ាង ច្បាស់ ក្នុង ការបែងចែក ពេលវេលា រៀន សូត្រ និង ការងារ សង្គម ។ ក្រៅពីការសិក្សាដែលជាការងារចម្បងរួច យើងអាចយកពេលវេលាដែលនៅសល់ដែលចំណាយលើការលេងបណ្ដាញសង្គម ហ្គេមផ្សេងៗទៅធ្វើការងារស្ម័គ្រចិត្ត ដើម្បីព្យាយាមស្វែងយល់ពីសង្គមខាងក្រៅបន្ដិចម្ដងៗ ដោយអាចស្គាល់ និងសិក្សាពីមនុស្សជាច្រើនខុសៗគ្នាជុំវិញខ្លួនយើងផងដែរ។ ការងារ នេះ បាន ពង្រីក ចំណេះដឹង មួយ កម្រិត ដែល គាត់ មិនធ្លាប់ ជួប ក្នុង មេរៀន ។ ការងារស្ម័គ្រចិត្ត ជាទ្រព្យដែលយើងចាប់មិនបាន មើលមិនឃើញ ប៉ុន្ដែយូរៗទៅ យើងនឹងអាចដឹងថាខ្លួនឯងចាប់ផ្ដើមប្រែប្រួលទៅកាន់ភាពប្រសើរជាងមុនបន្ដិចម្ដងៗទាំងកាយចរិយា និងសមត្ថភាពធ្វើការងារផងដែរ។ កន្លងមកការងារបន្ថែមផ្សេងទៀត ដែល គាត់ បាន ចូលរួម មាន ដូចជា យុវជន ស្ម័គ្រចិត្ត ដឹកនាំក្រុមលក់ជាម្ហូបអាហារ និងធ្វើកម្មវិធីផ្សេងៗរៃអង្គាសចុះទៅជួយកុមារក្រីក្រតាមខេត្ត ចូលរួមសម្របសម្រួលកម្មវិធីរាត្រីសមោសរ និងចូលរួមរៀបចំ កម្មវិធីទទួលវិញ្ញាបណ្ណបត្រថ្នាក់ទី៩ និងទី១២ជាដើម។

ទោះបីជា យុវសិស្សរូប នេះ រវល់ ស្ទើរ រក ពេលទំនេរ គ្មាន យ៉ាងណាក៏ដោយ តែ ការសិក្សា របស់ គាត់ មិន ធ្លាក់ចុះ ឡើយ គាត់ នៅតែ កាន់ លំដាប់ A ជានិច្ច ជា រៀងរាល់ ខែ ។ សម្រាប់ ការដែល យក និទ្ទេស នេះ នៅ សាលារៀនអន្តរទ្វីបអាមេរិកាំងវាមិនមែនជាការចៃដន្យនោះទេ គឺត្រូវតែប្រឹងអស់ពីកម្លាំងកាយ និងចិត្ត ។

បន្ថែមពីនេះទៅទៀតដើម្បីកុំឱ្យការងារខាងក្រៅប៉ះពាល់ដល់ការសិក្សា យើងត្រូវរៀប ចំ កាល វិ ភាគសិក្សាឱ្យ បាន ល្អនៅផ្ទះឱ្យ ស្របជា មួយកាល វិ ភាគ សាលា មាន ន័យ ថាត្រូ វ រំ ឭកមេរៀនដែល បាន រៀន រួច នៅ សាលា ឯ ផ្ទះ ក៏ដូច គ្នា។រក ពេល ស្រាវ ជ្រាវមេរៀន ខ្លួន ឯង នៅ ផ្ទះ ព្យា យាមចំណាយពេលវេលាយល់ពីខ្លួនឯង យល់ពីអ្វីដែលខ្លួនមិនចេះឱ្យច្បាស់ទើបអាចពង្រឹងចំណុចទាំងនោះបាន ជា ជាង ដើ រ រៀន កួរ នៅ ខាង ក្រៅដោយមិនដឹងថាខ្លួនចង់បានអ្វីឱ្យប្រាកដ។ធ្វើ លំ ហាត់ ផ្នែក វិ ទ្យា សាស្ត្រ ពិតឱ្យ បាន ច្រើន តាម ល ទ្ធ ភាព ដែល អាច។
សម្រាក ឱ្យបាន គ្រប់ គ្រាន់ និងញ៉ាំអា ហារ ឱ្យ បាន ទៀង ទាត់ មាន អ នា ម័យ និងជី វជាតិ។មក រៀ ន ឱ្យ ទៀង ទាត់ ទាន់ ពេល វេលា និ ង នៅក្នុង ថ្នាក់ ប្រើ សុ ចិ បុ លិ ឱ្យ មាន ប្រ សិទ្ធិ ភាព។

សរុបសេចក្ដីមកគឺយើងកើតមកក្នុងសម័យកាល និងក្នុងប្រទេសមួយដែលមានសន្ដិភាព យើងអាចសិក្សាបានយ៉ាងពេញលេញ អាចនិយាយបានថាវាជារឿងសំណាងមួយដែលយើងត្រូវតែចេះថែរក្សា និងប្រើប្រាស់វាឱ្យមានន័យ ដើម្បីជាទុនក្លាយជាទំពាំងដ៏ល្អសម្រាប់តបស្នងសងគុណដល់អ្នកមានគុណ និងសង្គមជាតិរបស់យើងផងដែរ។