thumbnail

ការពិសោធន៍ស្តីអំពី ទង្វើឧស្ម័នអ៊ីដ្រូសែន និងវិធីត្រងឧស្ម័ន

កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ​កន្លងទៅនេះ អ្នកគ្រូ សល់ មិនា​ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ក និង ១១ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ធ្វើការពិសោធន៍មួយក្រោមប្រធានបទស្តីអំពី “ទង្វើឧស្ម័នអ៊ីដ្រូសែន និងវិធីត្រងឧស្ម័ន” លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធន៍នេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះសិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។