សាលារៀន អន្ដរទ្វីប អាមេរិកាំង គឺជាសាលារៀនចំណេះទូទៅមួយដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន សាលារៀនបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកគ្រូ អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធខ្ពស់ព្រមទាំងបន្ទប់សិក្សា និងបន្ទប់ពិសោធបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ងាយស្រួលក្នុងការសិក្សាប្រកបដោយផាសុខភាព។ ជាពិសេស បច្ចុប្បន្នសាលារៀនកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សពីគ្រប់មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម។
សាលារៀន អន្តរទ្វីប អាមេរិកាំង មានសម្ភារឧបទេសសម្រាប់ការបង្រៀនសិស្សានុសិស្សយ៉ាងសំបូរបែប តួយ៉ាងការបង្កើតបន្ទប់ពិសោធន៍ ដើម្បីឆ្លើយតបទៅនឹងមុខវិជ្ជាវិទ្យាសាស្រ្ត។
កម្មវិធីសិក្សាស្រាវជ្រាវ ជាកម្មវិធីមួយនៃកម្មវិធីសិក្សាអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។ កម្មវិធីនេះត្រូវបានបង្កើតឡើងជាមួយសកម្មភាពផ្សេងៗដូចជា ការសិក្សាស្រាវជ្រាវរបស់សិស្សនៅបន្ទប់ពិសោធ(ជាពិសេសលើមុខវិជ្ជាវិទ្យាសាស្រ្តពិត) ការដាក់ប្រធានបទស្រាវជ្រាវតាមមុខវិជ្ជានីមួយៗ ការដាក់ឱ្យសិស្សធ្វើកិច្ចការស្រាវជ្រាវសម្រាប់ការប្រកួតតាំងពិព័រណ៌ប្រចាំឆ្នាំរបស់សាលា និងការដាក់សំណួរស្រាវជ្រាវតាមរយៈទស្សនកិច្ចសិក្សារបស់ពួកគេម្នាក់ៗ។
សាលារៀន អន្តរទ្វីប អាមេរិកាំង របស់យើងប្តេជ្ញាយ៉ាងមោះមុតក្នុងការសហការជាមួយក្រសួង ឬមន្ទីរអប់រំយុវជន និងកីឡា អាជ្ញាធរ ស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធនានា ព្រមទាំងអ្នកអាណាព្យាបាល និងអតីតសិស្សទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យគុណភាពអប់រំរបស់សាលារៀនយើងនាំមុខគេជានិច្ចនៅក្នុងប្រទេសកម្ពុជា។
បទបង្ហាញស្តីពីបម្រែបម្រួលវ័យក្មេងប្រុស និងក្មេងស្រី ថ្នាក់ទី5 ដល់ទី8
២៣-២៥ មករា ២០២៥សិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ ស្តីពីការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
៣១ មករា ២០២៥ប្រឡងប្រចាំខែកុម្ភៈ ថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី៦
០៣-០៧ កុម្ភៈ ២០២៥