ក្រោមមត្តេយ្យ-មត្ដេយ្យសិក្សា

ការសិក្សាថ្នាក់ក្រោមមត្តេយ្យ​ និងមត្តេយ្យសិក្សា

នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

ការសិក្សារបស់កុមារតូចដែលមាន៥ផ្នែកសំខាន់ៗគឺ​ ការអភិវឌ្ឍផ្នែករាងកាយ និងសុខភាព ការអភិវឌ្ឍផ្នែកសីលធម៌ និងវប្បធម៌ ការអភិវឌ្ឍផ្នែកចិត្តសង្គម និងអារម្មណ៍ ការអភិវឌ្ឍផ្នែកការពិចារណាការយល់ដឹង និងការអភិវឌ្ឍផ្នែកភាសា។ រាល់សកម្មភាពសិក្សានៅកម្រិតនេះ កុមារបានធ្វើសកម្មភាពផ្សេងៗ កុមារនឹងទទួលបានបទពិសោធថ្មីៗតាមរយៈការលេងបទពិសោធទាំងនោះនឹងធ្វើឱ្យកុមារមានបំណិនកាន់តែប្រសើរឡើង។ ដើម្បីឱ្យកុមារទទួលបាននូវការអភិវឌ្ឍនូវផ្នែកទំាងអស់នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំ៖

  • កម្មវិធីសិក្សាដែលទទួលស្គាល់ដោយក្រសួងអ​ប់រំ យុវជន និងកីឡា
  • កម្មវិធីសមស្របតាមបែបខ្មែរ-អាមេរិកាំង
  • មុខវិជ្ជាសិក្សាមាន ចិត្តចលភាព បុរេគណិត ភាសាខ្មែរ វិទ្យាសាស្រ្ត សិក្សាសង្គម និងភាសាអង់គ្លេស។
  • កម្មវិធីបន្ថែមមាន កីឡា ទស្សនកិច្ចសិក្សា កម្មវិធីកម្សាន្ត កម្មវិធីជាតិ និងប្រពៃណីជាតិ
  • មានការយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពរាងកាយ និងផ្លូវចិត្តរបស់កុមារ

សិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ

ពេលព្រឹក ៨:០០នាទី-១០:៣០នាទីព្រឹក

ពេលរសៀល១៤:០០នាទី-១៦:៣០នាទីរសៀល

សិក្សាលើមុខវិជ្ជា៖

edit បុរេសំណេរ genres ​​​​​ ចម្រៀង draw គំនូរ
lightbulb បំណិនជីវិត auto_stories រឿងនិទាន list_alt_add បុរេគណិត
qr_code_2_add ល្បែងបុរេគណិត sports_soccer អប់រំកាយ language_gb_english ភាសាអង់គ្លេស
account_balance កសាង hearing ​​ សោតទស្សន៍ face ទស្សនាសង្កេត
rebase_edit ល្បែងបុរេសំណេរ emoji_people អនាម័យខ្លួនប្រាណ dentistry អនាម័យមាត់ធ្មេញ
sports_baseball កីឡា directions_run របាំ person_play ល្បែងកម្សាន្តសប្បាយ

កញ្ញា តាប់ សោភ័ណ្ឌ

ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យសិក្សា

អានបន្ត →