នៅថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមលោកគ្រូអ្នកគ្រូផ្នែកភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានរៀបចំវគ្គចែករំលែកវិវិធីសាស្រ្តបង្រៀនមួយ ក្រោមប្រធានបទ " ការចែករំលែកវិធីសាស្ត្របង្រៀនស្តីពី សកម្មភាពកម្សាន្តសប្បាយៗជាមួយចម្លើយ៥ដំបូង" វគ្គចែករំលែកដ៏មានវគ្គចែករំលែកដ៏មានអត្ថន័យនេះ ត្រូវបានធ្វើបទបង្ហាញដោយលោកគ្រូ អោក ឈុនហេង ដែលជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នៃ សាលាអន្តរទ្វីបអាមេរិកាំង សាខាជ្រោយចង្វារ។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ភាពជោគជ័យ និងបច្ចេកទេស ដែលអាចជាប្រយោជន៍សម្រាប់គ្រូដទៃទៀតផងដែរ។ លើសពីនេះ វាក៏ជាឱកាសដ៏ល្អសម្រាប់លោកគ្រូ អ្នកគ្រូ ក្នុងការសង្កេត និងកត់សម្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គ្នាទៅវិញទៅមក ដើម្បីផ្តល់ជាយោបល់កែប្រែណាមួយ ដើម្បីអោយបច្ចេកទេសបង្រៀនរបស់សមាជិកក្រុមទាំងអស់គ្នាកាន់ប្រសើរឡើង។