thumbnail

សកម្មភាពពិសោធន៍មុខវិជ្ជាគីមីវិទ្យាស្តីពីកំណត់លក្ខណៈអាស៊ីតបាសរបស់ផ្លែឈើ សម្រាប់សិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីបអាមេរិកាំង សាខាជ្រោយចង្វារ

កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ ២០២៤ លោកគ្រូ ខាន់ ចាន្ធា បាន​ដឹកនាំសិស្សានុសិស្សថ្នាក់ទី៩ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ធ្វើពិសោធគីមីវិទ្យាស្តីពីការកំណត់លក្ខណៈអាស៊ីតបាសផ្លែឈើ ។សកម្មភាពពិសោធន៍មានសារៈសំខាន់សម្រាប់សិស្សានុសិស្ស ដោយសារវាបានផ្តល់នូវបទពិសោធន៍ជាក់ស្តែង និងធ្វើអោយសិស្សយល់ដឹងកាន់់តែស៊ីជម្រៅលើទ្រឹស្តីដែលពួកគាត់បានរៀនក្មុងថ្នាក់ ។ លើសពីនេះ វាក៍ជួយបង្រៀនអោយសិស្សចេះមានកិច្ចសហការ និងការប្រាស្រ័យទាក់ទងគ្នា ក្នុងធ្វើការងារជាក្រុម ដែលទាំងនេះជាមេរៀនជីវិតសំខាន់សម្រាប់ជីវិតរស់នៅរបស់ខ្លួននាពេលអនាគត។​  ជាងនេះទៅទៀតការពិសោធន៍ជួយអភិវឌ្ឍការគិត ការដោះស្រាយបញ្ហា និងជំនាញវិភាគទិន្នន័យ។ លើសពីនេះ ការពិសោធន៍បណ្តុះការចង់ដឹងចង់ឃើញ ភាពច្នៃប្រឌិត និងការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍វិទ្យាសាស្ត្រ។