thumbnail

វិធីសាស្រ្តងាយៗ១០ចំណុច ជួយឱ្យយើងមានសុខភាពល្អ

អត្ថបទដកស្រង់ដោយ : ហេង សុវណ្ណារិទ្ធ
#MJQE #AmericanInterconSchool

ជីវិតរស់នៅប្រចាំថ្ងៃត្រូវការថាមពល និងសុខភាពល្អ ដើម្បីធ្វើរាងកាយស្រស់ថ្លា ត្រូវហាត់ប្រាណបន្ថែមទៀត។ យ៉ាងណា “សុខភាពល្អ” មិនមែនជារឿងពិបាកនោះទេ គ្រាន់តែយើងត្រូវយកចិត្តទុកដាក់ក្នុងរឿងការប្រើប្រាស់នៅក្នុងជីវិតតិចតួច។ សុខភាពល្អ ជាចំណុចមួយដែលមនុស្សគ្រប់ស្រទាប់វណ្ណៈប្រាថ្នាចង់បាន ហើយពេលខ្លះដើម្បីទទួលបានចំណុចដ៏សំខាន់នេះ មនុស្សជាច្រើនបានអនុវត្តន៍ទាំងមានភាពលំបាក រហូតដល់ពេលខ្លះបោះបង់ចោលក៏មាន។ ថ្ងៃនេះខ្ញុំសូមលើកយកវិធីសាស្រ្តងាយៗ១០ចំណុច ដែលគ្រប់គ្នាសុទ្ធតែអាចធ្វើបាន ដើម្បីទទួលបានសុខភាពល្អ៖
 ចំនុចទី១៖ 

១. ញុំាំអាហារពេលព្រឹក : ជាអាហារដែលចាំបាច់ ត្រូវទទួលទានឱ្យបានច្រើន ដោយសារតែយើងត្រូវប្រើថាមពលពេញមួយថ្ងៃ ដោយគ្រាន់តែគិតពីរឿងកាឡូរី និងគួរទទួលទានឱ្យបានច្រើនប្រភេទ ដើម្បីតម្រូវការរបស់រាងកាយ ។ 

២. ពេលថ្ងៃ : គួរទទួលទានទឹកក្តៅឧណ្ហៗ ជួយឱ្យយើងបានមានអារម្មណ៍ស្រស់ស្រាយអាចជាតែ       កាហ្វេ ប៉ុន្តែគួរយកចិត្តទុកដាក់រឿង គ្រឿងផ្សំផ្សេងៗមានដូចជា ស្ក ឬទឹកដោះគោ គួរឱ្យក្នុងបរិមាណតិចតួច ឬញ៉ាំកាហ្វេខ្មៅក៏ជាការល្អ។ 

៣. ញុំាអាហារថ្ងៃត្រង់ : គួរទទួលទានឱ្យបានច្រើនប្រភេទ ការញ៉ាំអាហារដដែលៗ ហាងដដែលៗ វាធ្វើឱ្យយើងទទួលសារធាតុដដែលៗ ឬអាចញ៉ាំអាហារដែលប្រាសចាកជាតិគីមី ដែលកាត់បន្ថយជាតិខ្លាញ់អាក្រក់ចូលក្នុងរាងកាយ ។ 

៤. ពេលរសៀល : គួរទទួលទានទឹកសុទ្ធដែលអាចធ្វើឱ្យរាងកាយស្រស់ស្រាយបានល្អសម្រាប់អ្នកដែលមានអារម្មណ៍ថាហេវ ឬអាចញ៉ាំផ្លែឈើស្រស់ដែលមានជាតិផ្អែមតិចតួចដូចជា ត្របែក ផ្លែប៉ោម ក៏ល្អដូចគ្នាដែរ។ 
៥. ការអង្គុយធ្វើការក្នុងការិយាល័យ : គួរគិតពីឥរិយាបថផ្សេងៗដែលគួរបង្ការការកើតជំងឺផ្សេងៗ ដូចជា រោគសញ្ញាការិយាល័យ (Office Syndrome) ហើយគួរអង្គុយឱ្យត្រង់ជាដើម បើអង្គុយយូរៗគួរដើរពេលខ្លះ។

៦. ការហាត់ប្រាណពេលល្ងាច : ជារឿងចំបាច់ក្នុងការធ្វើឱ្យរាងកាយរឹងមាំ និងមានសុខភាពល្អ។ មុនពេលហាត់ប្រាណគួររកអាហារសម្រន់ញ៉ាំដូចជា ផ្លែឈើ នំបុ័ង បើមិនដូច្នោះទេ ក្រោយពីការហាត់ប្រាណរួចហើយនឹងធ្វើឱ្យហេវខ្លាំង ញ៉ាំច្រើនជាងមុន ។ 
 
៧. អាហារពេលល្ងាច : គួរញ៉ាំតិចៗ ព្រោះពេលយប់មិនសូវបានប្រើថាមពល រួមជាមួយក្រពះ និងមិនបាច់ធ្វើការច្រើន គួរញ៉ាំអាហារប្រភេទបបរ ឬសាឡាដ និងគួរញ៉ាំអាហារ២ម៉ោងមុនចូលគេង ដើម្បីបង្ការជំងឺច្រាលជាតិអាស៊ីដ។ 

៨. ការគេង : ដើម្បីភាពស្រស់ស្រាយនៃរាងកាយ និងខួរក្បាល គួរគេងឱ្យគ្រប់៦-៨ម៉ោងក្នុងមួយថ្ងៃ។ 

៩. បញ្ចុះក្បាលពោះ : កាត់បន្ថយហានិភ័យ ជំងឺធាត់ បច្ចុប្បន្នជំងឺធាត់ជារឿងគួរឱ្យបារម្ភ ដោយសារតែជំងឺនេះបង្កហានិភ័យកើតជាជំងឺផ្សេងៗមានដូចជា ទឹកនោមផ្អែម លើសឈាម លើសជាតិខ្លាញ់ បេះដូង ក្រលៀនជាដើម ។

១០. ការបញ្ចុះទម្ងន់ ដែលជាកន្លែងសម្បូរខ្លាញ់នោះ វាអាចកាត់បន្ថយការកើតរោគផ្សេងៗបាន ដូច្នេះហើយគួរមើលថែខ្លួនឯង ដោយការកាត់បន្ថយការញ៉ាំអាហារដែលមានរសជាតិខ្លាញ់ ប្រៃ និងផ្អែមជាដើម ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://phyathai2international.com/km/health-article-and-innovation/Health-Article/%E1%9E%9F%E1%9E%B6%E1%9E%84%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%9B%E1%9F%92%E1%9E%A2%E1%9E%8A%E1%9F%84%E1%9E%99%E1%9E%82%E1%9E%93%E1%9F%92%E1%9E%9B%E1%9E%BA%E1%9F%87%E1%9E%84%E1%9E%B6%E1%9E%99%E1%9F%97